Cambodia Kingdom of Wonder

ព្រះធម្មទេសនា

ពិន្ទុ១០០

29 December 2011

កម្មវិធីសម្រាប់កុំព្យូទ័រ

Internet Download Manager 6.08 Bata build 5 + Keygen and Patch
ទំហំ Size 4.99MB
សម្រាប់នាក់ចូលចិតទាញយកពីប្រព័ន្ធអ៊ិនធឺណិតនេះគឺជាកម្មវិធីមួយសម្រាប់ជួយឲ្យយើងទាញយកកាន់លឿនប្រើបាន100%
 

28 December 2011

SD vol.126

Sunday vol.126

01. សុំឱបអូន១នាទីមុនពេលបែកគ្នា - កែវ វាសនា 
02. ម្តងស្រលាញ់ម្តងរាប់អាន - អ៊ីវ៉ា 
03. ដឹងខុសតែមិនហ៊ានទទួលការពិត - ហង្ស ឧត្ដមម៉ានី 
04. ស្អែកលុបអូនពីចិត្ត - កែវ វាសនា 
05. សុំស្រលាញ់បានទេ? - ជុំ លីណូ 
06. ចម្រៀងជីវិត - ផាន់ ម៉ូនីកា 
07. នៅក្បែរគេតែមានអារម្មណ៌នឹកអូន - ហង្ស ឧត្តមម៉ានី
08. សុំពេលអោយអូនស្អប់បង - អ៊ីវ៉ា 
09. បើជ្រុលក្បត់ម្តេចមកបញ្ឈឺ - កែវ វាសនា 
10. ស្មានតែជាប្រុស - ផាន់ ម៉ូនីកា 


Image Hosted by ImageShack.us

25 December 2011

កម្មវិធីសម្រាប់កុំព្យូទ័រ

NERO 11 Platinum  ACTIVATED With SERIAL 2011

ត្រូវទាញយកឲ្យអស់ទើបអាចប្រើបាន វិធីបំបែក ចុចម៉ៅខាងស្ដាំលើ NERO 11 Platinum  ACTIVATED With SERIAL 2011.part1 បន្ទាប់មករកមើលពាក្យថា Extract Here

លេខសម្ងាត់ដើម្បីបំបែកគឺ៖ ថតចម្លងឈ្មោះវេបប្លក់យកទៅដាក់
Link Download

កម្មវិធីសម្រាប់កុំព្យូទ័រ

Winrar 4.10 beta 5 32Bit+64Bit + Key
ទំហំ Size 3.15MB

កម្មវិធីសម្រាប់ច្របាច់និងបំបែកកម្មវិធីផ្សេងទៀតនេះជា Verson ថ្មី

24 December 2011

កម្មវិធីសម្រាប់កុំព្យូទ័រ

Winamp 5.623 + Keygen
ទំហំ Size 15.9MB

កម្មវិធីចាក់ចម្រៀង MP3

05 July 2011

Inter song

The Official UK Top 40 Singles Chart [03-07-2011]


The Official UK Top 40 Singles Chart [03-07-2011] 01

::: លំដាប់ភ្លេងប្រចាំសប្ដាហ៍ 03-07-2011:::
01 Jason Derulo - Don't Wanna Go Home.mp3
02 Example - Changed The Way You Kiss Me.mp3
03 Beyonce - Best Thing I Never Had.mp3
04 Calvin Harris Feat Kelis - Bounce.mp3
05 Pitbull Feat Ne-Yo, Afrojack & Nayer - Give Me Everything.mp3
06 Ed Sheeran - The A Team.mp3
07 Lady Gaga - The Edge Of Glory.mp3
08 Alexandra Stan - Mr Saxobeat.mp3
09 Katy Perry - Last Friday Night (T.G.I.F.).mp3
10 Coldplay - Every Teardrop Is A Waterfall.mp3


Image Hosted by ImageShack.us

The Official UK Top 40 Singles Chart [03-07-2011] 02

11 Vato Gonzalez Feat Foreign Beggars - Badman Riddim (Jump).mp3
12 Nicki Minaj - Super Bass (Explicit Edit).mp3
13 Aloe Blacc - I Need a Dollar.mp3
14 LMFAO Feat Lauren Bennett & Goonrock - Party Rock Anthem.mp3
15 Nicole scherzinger - Right There.mp3
16 Rihanna - California King Bed.mp3
17 Bruno Mars - The Lazy Song.mp3
18 The Saturdays - Notorious.mp3
19 Tinchy Stryder & Dappy - Spaceship (Explicit Edit).mp3
20 Jennifer Lopez Feat Lil Wayne - I'm Into You.mp3

Image Hosted by ImageShack.us

The Official UK Top 40 Singles Chart [03-07-2011] 03

21 Adele - Set Fire To The Rain.mp3
22 Jennifer Lopez Feat Pitbull - On The Floor.mp3
23 Beyonce - Run The World (Girls).mp3
24 Chris Brown Feat Benny Benassi - Beautiful People.mp3
25 The Black Eyed Peas - Don't Stop The Party.mp3
26 David Guetta Feat Flo Rida & Nicki Minaj - Where Them Girls At.mp3
27 Snoop Dog Feat David Guetta - Sweat.mp3
28 Enrique Iglesias Feat Usher & Lil Wayne - Dirty Dancer.mp3
29 Jessie J - Nobody's Perfect.mp3
30 Foster The People - Pumped Up Kicks.mp3

Image Hosted by ImageShack.us

The Official UK Top 40 Singles Chart [03-07-2011] 04

31 Dev Feat The Cataracs - Bass Down Low (Explicit Edit).mp3
32 INNA - Sun Is Up.mp3
33 Beyonce - Irreplaceable.mp3
34 Adele - Someone Like You.mp3
35 Swedish House Mafia - Save The World.mp3
36 Wynter Gordon - Dirty Talk.mp3
37 Jessie J Feat B.o.B - Price Tag.mp3
38 Bad Meets Evil Feat Bruno Mars - Lighters (Explicit Edit).mp3
39 Chris Brown Feat Justin Bieber - Next 2 You.mp3
40 Coldplay - In My Place.mp3

Image Hosted by ImageShack.us

31 May 2011

Windows XP

Windows_XP_SP3_DarkLite_Edition_Version_2011
ទំហំ Size 799MB

ជាវិនដូដ៏ស្រស់ស្អាត ស្រាលគ្រឿង ដំណើរការបានលឿន មិនអាប់ដែត ជារូបបែប DVD
Link Download

18 January 2011

អត្ថបទផ្សេង ៗ



ប្រវត្តិ លោកស៊ីន ស៊ីសាមុត 
លោក ស៊ីន ស៊ីសាមុត (១៩៣២-១៩៧៦) គឺជាអ្នកនិពន្ធបទចំរៀងនិងជាអ្នកចំរៀងខ្មែរដ៏ល្បីល្បាញ​នាអំលុងទសវត្សរ៍ឆ្នាំ ៥០ ដល់ ៧០។ គាត់មានរហ័សនាមថាជា អធិរាជសំលេងមាស។ លោក​ ស៊ីន ស៊ីសាមុត ទទួលមរណភាពក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៩៧៦។ ភាពល្បីល្បាញរបស់លោក ស៊ីន ស៊ីសាមុត បានពីទឹកដមសំលេងដ៏ក្រអួនក្រអៅ ពីរោះរណ្ដំចិត្ត គួបផ្សំនិងបទចំរៀងមនោសញ្ចេតនាគ្រប់រសជាតិ លន្លង់លន្លោច សប្បាយ កំសត់ ខ្លោចផ្សា -ល- ដែលជាស្នាដៃនិពន្ធផ្ទាល់របស់លោក និងអ្នកនិពន្ធដទៃក្នុងជំនាន់លោក។

ជីវប្រវត្តិ
ស្ថានភាពសិល្បៈតន្ត្រីនាសម័យនោះប្រជាប្រិយភាពរបស់លោក ស៊ីន ស៊ីសាមុត មិនបានធ្វើអោយចុះទន់ខ្សោយកិត្តិនាមរបស់អ្នកចម្រៀង​ដទៃទៀតដូចជាលោក អ៊ឹម សុងសឺម និង អ្នកស្រី ហួយ មាស ដែលច្រៀងអោយវិទ្យុជាតិនាសម័យ​នោះទេ។ លោក មាស ហុកសេង អ្នកសិល្បៈចម្រៀងនៅ មហាវិទ្យាល័យវិចិត្រសិល្បៈ​ភ្នំពេញ(ឬសាលារចនា) មានកិត្តិនាមល្បីតាមរយៈបទ លលកញីឈ្មោល នៅឆ្នាំ ១៩៦៦។ កិត្តិស័ព្ទរបស់តារាចម្រៀងល្បីៗទាំងនេះបានដោយសារ​ទឹកដៃ​និពន្ឋរបស់កវី ម៉ា ឡៅពី ដែលបាននិពន្ឋបទល្បីៗ​ដូចជា ដៃសមុទ្រត្រពាំងរូង និង បទលលកញីឈ្មោល ជាដើម។ លោក ម៉ា ឡៅពី នៅមានជីវិត​ដល់សព្វថ្ងៃ ដោយរស់នៅរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក។ លោក អ៊ឹម សុងសឺម ច្រើនតែច្រៀង និងមិនសូវ​និពន្ឋ​បទភ្លេងទេ។ បទចម្រៀងល្បីរបស់លោកគឺបទ កោះត្រល់ ដែលបានថតនៅឆ្នាំ ១៩៦៣ នៅតែដក់ជាប់ក្នុងដួងចិត្តខ្មែរគ្រប់រូប ដែលសោកស្តាយការ​បាត់បង់កោះត្រល់ទៅវៀតណាម។ លោក អ៊ឹម សុងសឺម និងអ្នកស្រី ហួយ មាស តែងតែទៅតាម ព្រះបាទនរោត្តម សីហនុ ពេលទ្រង់ចុះទៅ​ទស្សនកិច្ចតាមខេត្ត ដើម្បីច្រៀងបទចំរៀងប្រជាប្រិយ មានរាំវង់ជាដើម ដើម្បីកំដរបងប្អូនប្រជាពលរដ្ឋ​ដែលមកទទួលស្វាគមន៍ព្រះប្រមុខរដ្ឋ។ លោក សុះ ម៉ាត់ ក៏ជាអ្នកចម្រៀងល្បី​នាសម័យនោះដែរ តាមរយៈបទ អាកាសយាន្ត។ អ្នកគាំទ្រលោក សុះ ម៉ាត់ ភាគច្រើនជាអ្នកដែលមិននិយមបទថ្មីៗរបស់​លោក ស៊ីន ស៊ីសាមុត ដែលចេញក្រោយ។

កុមារភាព
លោក ស៊ីន ស៊ីសាមុត ចាប់កំណើតនៅថ្ងៃ២៣ សីហា ១៩៣២ នៅខេត្តស្ទឹងត្រែង។ លោកជាកូនប្រុសពៅក្នុងចំណោមបងប្អូន៤នាក់​ (ប្រុស២ ស្រី២) របស់ លោក ស៊ីន លៀង និងអ្នកស្រី ស៊ីប ប៊ុនឡី ដែលជាកូនកាត់​ឡាវ-ចិន។ លោកឪពុក របស់លោកជាឆ្មាំយាមពន្ឋនាគារនៅខេត្តបាត់ដំបង និងជាទាហានបដិវដ្តន៍ប្រឆាំងសម័យអាណានិគម។ លោកឪពុករបស់លោកបាន លាចាកលោកដោយជំងឺ ហើយម្តាយរបស់លោកក៏​រៀបការ​ម្តងទៀត ដែលអាពាហ៍ពិពាហ៍ក្រោយនេះបន្សល់ទុកនូវកូន២នាក់​ទៀត។
លោក ស៊ីន ស៊ីសាមុត បានចូលរៀននៅសាលាបឋមសិក្សាទីរួមខេត្តស្ទឹងត្រែងនៅអាយុ៥ឆ្នាំ។ លោកជាក្មេងល្អ និង ទទួលបានការស្រឡាញ់ចូលចិត្តពីគ្រូនិងមិត្តរួមថ្នាក់។ លោកមាននិស្ស័យជាមួយសិល្បៈតាំងពីអាយុ៦ឬ៧ឆ្នាំ ដែលជាញឹកញាប់លោក ត្រូវបានសាលាសុំ អោយលេងហ្គីតាក្នុងពិធីបុណ្យផ្សេងៗនៅសាលា។ កាលពីកុមារ លោកជាក្មេងសុភាព ស្រគត់ស្រគំ ចិត្តល្អ និងចេះអាណិតអាសូរអ្នកដទៃ។ គេនិយាយថា លោកនិយាយទៅកាន់មនុស្សគ្រប់គ្នា​ដោយសំដំទន់ភ្លន់និងផ្អែមល្ហែម។ លោកតែងទៅ លេងវត្តនៅក្បែរផ្ទះជាញឹកញាប់​និងបាននិយាយលេងជាមួយព្រះសង្ឃ​នាពេលទំនេរ។ លោកមាននិស្ស័យនឹងព្រះពុទ្ឋសាសានា ដោយលោកបានសុំរៀនភាសាបាលីពីភិក្ខុមួយអង្គ។ លោកចូលចិត្តអានសៀវភៅ ទាត់បាល់ និង បង្ហោះខ្លែង។
លោកបញ្ចប់ការសិក្សាចំនេះទូទៅនៅឆ្នាំ ១៩៥១ ហើយក៏បានបន្តការសិក្សានៅសាលាវេជ្ជសាស្ត្រ​នៅភ្នំពេញដោយស្នាក់នៅជាមួយឪពុកមា របស់លោក។ ទោះជាមមាញឹកនឹងកិច្ចការ​រៀនសូត្រនៅ​សាលាវេជ្ជសាស្ត្រយ៉ាងនាក៏ដោយ លោកនៅអាចឆ្លៀតពេលទំនេរដើម្បីរៀនច្រៀង និងនិពន្ឋបទភ្លេង​ដែរ។ ក្នុងកំលុងពេលនោះ គាត់កំរចេញទៅដើរលេងខាងក្រៅណាស់ ដោយសារប្រាក់ឧបត្ថម្ភពីមាតាបិតាលោក​គ្រប់គ្រាន់ ល្មមសំរាប់ចាយវាយក្នុងការសិក្សាប៉ុណ្ណោះ។ ហេតុនេះ លោកតែងចំនាយពេលទំនេររបស់លោកសំរាប់សិក្សាបទភ្លេងនិងហាត់ច្រៀង។ ដោយមានការគាំទ្រពីមិត្តភក្ដិដូចកាលពីនៅបឋមសិក្សាឋានដែរ លោកចាប់ផ្តើមល្បីនៅសាលារបស់​លោកថាជាអ្នកមាន​ទេពកោសល្យខាង តន្ត្រីនិងចម្រៀង ហើយលោកត្រូវបានគេសុំអោយច្រៀងនៅរាល់កម្មវិធីរបស់​សាលា។ នៅឆ្នាំដដែលនោះ លោកបានបង្កើក្រុមតន្ត្រីមួយឈ្មោះ ព្រះច័ន្ទរស្មី ដែលមានសមាជិក៩នាក់។ មិនយូរប៉ុន្មានក្រោយមក ក្រុមតន្ត្រីរបស់លោក ទទួលបានការគាំទ្រពេញនិយមពីសំណាក់ ប្រជាពលរដ្ឋ​ក្រុងភ្នំពេញ។ ដោយមានភាពល្បីល្បាញនេះ នៅដើមឆ្នាំ១៩៥៣ ក្រុមតន្ត្រីរបស់លោកត្រូវបានវិទ្យុជាតិអញ្ជើញ​អោយចូលប្រគុំ រួមជាមួយក្រុមតន្ត្រីវិទ្យុជាតិឈ្មោះ រាជសីហ៍។ ពេលកិត្តស័ព្ទរបស់លោកចាប់ផ្ដើមល្បី​ពាសពេញភ្នំពេញ លោកក្លាយជាអ្នកចំរៀង​ពាក់កណ្ដាលអាជីព ដោយជារឿយៗលោកតែង​ចេញច្រៀងតាមវិទ្យុ​និងពិធីមង្គលការផ្សេងៗ។ ជាអកុសល មាតាបិតារបស់លោកមិន សប្បាយចិត្តនឹងឮលោកច្រៀង​តាមវិទ្យុទេ។ មាតាបិតារបស់លោកចង់អោយលោក​ក្លាយជាវេជ្ជបណ្ឌិត និងបារម្ភថាចំម្រៀងនឹងរំខានដល់ ការសិក្សារបស់លោក។ ប៉ុន្តែ​ វាសនាបានចារថា ស៊ីន ស៊ីសាមុតត្រូវតែក្លាយជាអ្នកចំម្រៀង ទោះជាមានការជំទាស់ពីគ្រួសារក៏ដោយ។

អាជីពជាសិល្បៈករ
ពេលដែលកម្ពុជាបានទទួលឯករាជ្យបរិបូរណ៍ពីបារាំងនៅឆ្នាំ ១៩៥៣ លោកចាប់ផ្តើមអាជីពជា​សិល្បកររបស់លោក ដោយក្លាយជាអ្នកចំរៀងប្រចាំអោយ ស្ថានីយ៍វិទ្យុជាតិ។ គាត់បន្តការសិក្សា​វេជ្ជសាស្ត្ររហូតដល់ចប់ និងចូលបំរើការងារនៅ មន្ទីរពេទ្យព្រះកេតុមាលា។ លោក ស៊ីន ស៊ីសាមុត​និពន្ឋបទភ្លេងដោយប្រើម៉ង់ដូលីន។ បទចំរៀងរបស់លោកជាទូទៅ មានលក្ខណៈមនោសញ្ចេតនា លន្លង់លន្លោច ដោយឆ្លុះបញ្ចាំងអំពីស្នេហាសុភមង្គល ឈឺចាប់ និងស្រមើស្រមៃ។ ទេពកោសល្យសិល្បៈ របស់លោកបានដោយការព្យាយាមដុសខាត់ទេពកោសល្យពីកំនើតរបស់លោក។ មានគេនិយាយថា គាត់បានប្រើប្រាស់វចនានុក្រម ដល់ទៅ៣ ដោយគ្រាន់តែចង់មើលតើពាក្យ​មួយសរសេរត្រឹមត្រូវឬអត់ ក្នុងភាសាខ្មែរ សំស្ក្រឹត និងបាលី។
ចម្រៀងភាគច្រើនរបស់លោក​ផ្អែកលើជីវិតពិតនិងអារម្មណ៍របស់អ្នកស្ដាប់។ មិត្តអ្នកស្ដាប់តែងតែយករឿងរ៉ាវផ្ទាល់ខ្លួនគេ មាន​ទាំងស្នេហានិងការបាត់បង់ សប្បាយនិងឈឺចាប់ សំរាប់ឲ្យលោកស៊ីន ស៊ីសាមុតនិពន្ធចម្រៀងដោយផ្អែកលើរឿងពិតនេះ។ ហេតុនេះអត្ថន័យក្នុងចម្រៀងរបស់លោក ភាគច្រើនជារឿងពិតរបស់មិត្តអ្នកស្ដាប់របស់លោក។ ពេលដែលលោកច្រៀង គ្រប់ពាក្យគ្រប់ម៉ាត់​គឺច្បាស់ៗមួយៗ។ លោកតែងប្រយ័ត្នក្នុងការបញ្ចេញសំលេងអោយត្រឹមត្រូវ​តាមការសរសេរ ដោយមិនប្រើសំនៀងក្នុងភាសានិយាយទេ។
នៅដើមទសវត្សរ៍៥០ លោកបានត្រូវម្ចាស់ក្សត្រី កុសុមៈនារីរ័ត្ន សព្វព្រះរាជហឫទ័យអនុញ្ញាត​អោយលោកចូលក្នុងវង់ភ្លេងព្រះរាជទ្រព្យ ដែលក្នុងនោះមានលោក សុះ ម៉ាត់ដែរ ដើម្បីសំដែងក្នុង​ពិធីគារវកិច្ច ក៏ដូចជាលៀងសាយភោជន៍ផ្សេងៗ។ លោកស្ថិតនៅក្នុងវង្សភ្លេងនេះរហូតដល់ឆ្នាំ១៩៧០។ ក្រៅពីចម្រៀងសម័យ លោកក៏ច្រៀងចម្រៀងបុរាណនិងប្រពៃណីដែរដូចជា បទសកវាទិ៍ បទមហោរី អាយ៉ៃ ចាប៉ី យីកេ និងបាសាក់ផងដែរ។
នៅពាក់កណ្ដាលទសវត្សរ៍ឆ្នាំ៥០ បទវីយូឡុងស្នេហា ដែលនិពន្ឋដោយតន្រ្តីករវីយូឡុង ហាស សាឡន បានជំរុញកិត្តិស័ព្ទលោក ស៊ីន ស៊ីសាមុត អោយកាន់តែល្បីរន្ទឺ។ បទចំរៀងល្បីៗរបស់លោក ស៊ិន ស៊ីសាមុត នៅសម័យនោះមាន បទស្រីស្រស់ក្មេង បទអនុស្សាវរីយ៍ភ្នំក្រវាញ បទចុងស្រល់ បទថ្ងៃដប់ពីរធ្នូ បទកាកី បទកង្រី បទថ្ងៃមួយកក្កដា បទសំរស់ឆ្នេរកែប បទស្ទឹងពោធិ៍សាត់ និង បទព្រែកឯងអស់សង្ឃឹម ជាដើម។

ស្ថានភាពសិល្បៈតន្ត្រីនៅទសវត្សរ៍៦០
នៅឆ្នាំ ១៩៦៣ លោក ស៊ីន ស៊ីសាមុត ចាប់ផ្តើមថតចម្រៀងអោយផលិតកម្មវត្តភ្នំ។ បទចំប៉ាបាត់ដំបង បានឆក់យកបេះដូងអ្នកស្តាប់នៅទូទាំងប្រទេស។ នៅក្នុងបទសម្ភាសន៍មួយរៀបចំឡើងនៅឆ្នាំ ១៩៧១ ដោយទូរទស្សន៍សាធារណរដ្ឋ អ្នកសម្ភាសន៍លោកបានរំលឹកឡើងថា បទចំប៉ាបាត់ដំបង នេះជាបទដំបូងគេបង្អស់ដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍នេះ ដើម្បីអបអរសាទរពិធីសម្ភោធ​ស្ថានីយ៍របស់ខ្លួន​នៅឆ្នាំ១៩៦៥។
កិត្តិស័ព្ទរបស់លោកឡើងដល់កំពូលនៅពាក់កណ្តាលទសវត្សរ៍៦០។ លោកបានចូលរួមថត​បទចម្រៀងថ្វាយព្រះបាទនរោត្តមសីហនុ ដូចជា បទរាត្រីដែលបានជួបភ័ក្រ និង បទភ្នំពេញ។ នៅចុងទសវត្សរ៍៦០ និងដើមទសវត្សរ៍៧០ លោកចាប់ផ្តើមថតបទចម្រៀងដាក់ក្នុងភាពយន្តពេញ​និយមមួយចំនួននាសម័យនោះ មាន រឿងអនអើយស្រីអន រឿងទិព្វសូដាច័ន្ទ និង រឿងថាវរីមាសបង។ ក្នុង រឿងពៅឈូកស ដឹកនាំថត​ដោយលោក ទា លឹមកាំង សំដែងដោយ លោក ជា យុតថន និង អ្នកស្រី ឌីសាវ៉េត, បទនាវាជីវិត របស់លោក ស៊ីន ស៊ីសាមុត កាន់តែធ្វើអោយផ្ទៃរឿងកាន់​តែកំសត់។ បទនាវាជីវិត បន្ទរឡើងនៅក្នុងឈុត ជា យុតថន ចេញទូកចាកចោលភរិយា​(សំដែងដោយអ្នកស្រី ឌី សាវ៉េត)អោយនៅកណ្តោចកណ្តែង។
នៅក្នុងជីវិតសិល្បៈរបស់លោក លោកធ្លាប់ថតបទចំរៀងឆ្លងឆ្លើយជាមួយអ្នកចម្រៀងស្រីជាច្រើនមាន​ដូចជា អ្នកស្រី ម៉ៅ សារ៉េត អ្នកស្រី កែវ សិដ្ឋា អ្នកស្រី ឈុន វណ្ណា អ្នកស្រី ហួយមាស អ្នកស្រី រស់ សេរីសុទ្ឋា និង អ្នកស្រី ប៉ែន រ៉ន។ អ្នកស្រី ម៉ៅ សារ៉េត ជាអ្នកចំរៀងស្រីដែលមានឈ្មោះល្បីទូទាំង​ប្រទេសដំបូងគេចាប់ពីកម្ពុជាបានឯករាជ្យ។ បទចំរៀងល្បីរបស់អ្នកស្រីគឺ បទសំបុត្រក្រោមខ្នើយ និងបទអោយអូនអស់ចិត្ត។ អ្នកស្រី ប៉ែន រ៉ន ចាប់ផ្តើមថតចំរៀងជាមួយលោក ស៊ីន ស៊ីសាមុត នៅឆ្នាំ ១៩៦៦។ អ្នកស្រី រស់ សេរីសុទ្ឋា ចាប់អាជីពសិល្បៈករនៅឆ្នាំ ១៩៦៧ ជាមួយនឹងបទស្ទឹងខៀវ។ សំលេងស្រួយស្រេះរបស់អ្នកស្រីសក្តិសមឥតខ្ចោះជាមួយសំលេងធ្ងន់ក្រអួនរបស់លោក ស៊ីន ស៊ីសាមុត។

ទសវត្សរ៍៧០
ប្រជាប្រិយភាពរបស់លោក ស៊ីន ស៊ីសាមុត បានធ្វើអោយលោកមិនអាចនិពន្ឋបទភ្លេងអោយទាន់​តំរូវការអ្នកគាំទ្រលោក។ ហេតុនេះគាត់ក៏ចាប់ផ្តើមយកបទរបស់កវីផ្សេងទៀតមកច្រៀង។ ដំបូងគាត់ច្រៀងបទនិពន្ឋរបស់ លោក ពៅ ស៊ីផូ លោក ស្វាយ សំអឿ លោក ម៉ា ឡៅពី លោក ម៉ែ ប៊ុន (មិត្តស្និទ្ឋស្នាលរបស់លោក) និងលោក ហាស់ សាឡន។ ពីឆ្នាំ ១៩៧០ដល់ឆ្នាំ ១៩៧៥ ភាគច្រើនគាត់​ច្រៀង​បទនិពន្ឋដោយលោក វ៉ោយ ហូ។ ទោះជាគាត់ច្រៀងបទដែលនិពន្ឋដោយ​អ្នកដទៃ បទចំរៀងរបស់គាត់នៅតែមានប្រជាប្រិយភាព។ ព្រមជាមួយបទចំរៀងផ្ទាល់ខ្លួន លោកក៏បានយកទំនុកភ្លេង​បរទេសមកច្រៀង​ជាខ្មែរដែរ។ ដូចជា បទឆ្នាំមុន និងបទស្នេហ៍ឆ្លងវេហា ដែលយកពីថៃបទបងនៅតែចាំអូន តាមលំនាំបទ The House of the Rising Sun បទខ្ញុំស្រលាញ់ស្រីតូច លំនាំបទ Black Magic Woman។
នៅក្រោយមកទៀត លោកស៊ីន ស៊ីសាមុត​ថតអាល់ប៊ុមអោយផលិតកម្មច័ន្ទឆាយា និងផលិតកម្មហេងសេង។ លោកក៏សរសេរចំរៀងអោយផលិតកម្មភាពយន្តផ្សេងៗផងដែរ។ រហូតមកទល់ឆ្នាំ១៩៧២ លោកបានលក់ចំរៀងជាង១ពាន់បទ​អោយផលិតកម្មនានា។ រហូតដល់ការដួលរលំនៃសាធារណរដ្ឋខ្មែរនៅឆ្នាំ១៩៧៥ លោកបានថតចំរៀងប្រហែល១ពាន់បទទៀត។
បន្ទាប់ពីរដ្ឋប្រហារថ្ងៃទី១៨ មិនា ១៩៧០ លោកស៊ីន ស៊ីសាមុត​បានចាកចោលវង្សភ្លេងព្រះរាជទ្រព្យ ទៅការិយាល័យទី៥នៃក្រសួងអគ្គមេបញ្ជាការនៃសាធាណរដ្ឋខ្មែរ។ គាត់បាន់ធ្វើការនៅការិយាល័យទី៥រយៈពេល១ឆ្នាំ រួចក៏ចូលក្នុងក្រុមតន្ត្រីក្រសួង​ក្នុងឋានៈជាអនុសេនីទោ។ នៅមុនពេលខ្មែរក្រហមកាន់កាប់ លោកបានឡើងឋានៈដល់អនុសេនីយ៍ឯក។

ជីវិតផ្ទាល់ខ្លួន
ស្នេហា អាពាហ៍ពិពាហ៍និងគ្រួសារលោកស៊ីន ស៊ីសាមុត មិនដែលមានទំនាក់ទំនងស្នេហាអោយបានច្បាស់លាស់ជាមួយអ្នកណាទេ។ ដោយសារតែលោកមានមហិច្ចតាខ្ពស់​និងបូជាខ្លួនសំរាប់ចំរៀង ហេតុនេះលោកមិនមានពេលសំរាប់មានស្នេហាផ្អែមល្អែមទេ។ ទំនាក់ទំនងរបស់លោកជាមួយស្រីៗ ទំនងជាគ្រាន់តែត្រឹមជាមិត្តជាជាងស្នេហា។
លោកស៊ីន ស៊ីសាមុត​រៀបអាពាហ៍ពិពាហ៍២ដង។ បន្ទាប់ពីបញ្ចប់ការសិក្សាពីសាលាវេជ្ជសាស្ត្រ លោករៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រី ខាវ ថងញ៉ុត ដែលជាបងប្អូនជីជូនមួយជាមួយលោក តាមការចាត់ចែងរបស់មេបា។ ពួកលោកមានបុត្រាបុត្រី​​៤​នាក់។ បន្ទាប់ពីសម័យខ្មែរក្រហម មានតែកូនស្រីម្នាក់និងកូនប្រុសម្នាក់ទេដែលរួចរានមានជីវិត។ ជីវិតគ្រួសាររបស់លោកចាប់មានភាពរកាំរកូតដោយសារ​សំពាធពីអាជីពនិងកេរ្តិ៍ឈ្មោះរបស់លោក។ ភរិយារបស់លោកបានចាកចោលលោកទៅបួសជាដូនជី ពេលលោកស្រីមានអាយុ៣០ឆ្នាំ។
ទោះបីជាលោកស៊ីន ស៊ីសាមុត​មានទេពកោសល្យ​និងធ្វើការខ្លាំងផ្នែកចំរៀងនិងតន្ត្រីក៏ដោយ ប្រាក់ចំនូលរបស់លោកមានកំរិតមធ្យម បើប្រៀបធៀបនឹងអ្នកល្បីៗផ្សេងទៀត។ ទោះជាលោកជាអ្នកចំរៀងមានប្រជាប្រិយបំផុតនៅសម័យនោះក៏ដោយ ក៏លោកមិនអាចក្លាយជាអ្នកមានមហាសាលម្នាក់ដែរ។ ប៉ុន្តែប្រាក់ចំនូលរបស់លោកអាចអោយលោកដូររថយន្តវ៉ុលវ៉ាហ្គិន (Volkswagen)ពណ៌ខៀវផ្ទៃមេឃ យករថយន្តមែរសឺដែស (Mercedes 220D) បាន។
ជាទូទៅ ជីវិតរបស់លោកគឺសមញ្ញណាស់ ដោយចំនាយពេលភាគច្រើនសំរាប់ធ្វើការងារ។ ដោយសារតែប្រាក់ចំនូលបានពីសិល្បៈរបស់លោក​មានកំរិតមធ្យម លោកបានហាមប្រាមកូនៗរបស់លោកមិនអោយចាប់អាជីពជាសិល្បៈករចំរៀងតន្ត្រីទេ។ លោកបានពន្យល់ដល់កូនប្រុសរបស់លោក(ស៊ីន ច័ន្ទឆាយ៉ា)ថា អាជីពជាអ្នកចំរៀងគ្មានតំលៃទេ។ ទោះជាកូនៗរបស់លោកបង្ហាញទេពកោសល្យផ្នែកចំរៀងក៏ដោយ ក៏ស៊ីន ស៊ីសាមុតមិនដែលជួយលើកទឹកចិត្ត​ឬជួយបង្ហាត់បង្រៀនកូនៗ​ពីសិល្បៈតន្ត្រីនិងចំរៀងដែរ។

មិត្តភក្តិនិងចំណង់ចំណូលចិត្ត
លោក ស៊ីន ស៊ីសាមុត ជាមនុស្សម៉ឺងម៉ាត់ក្នុងការងារ។ ក្នុងមុខជំនួញលោកជាមនុស្សគោរពពាក្យសំដី និងតែងផ្តល់នូវអ្វីដែលគាត់បាន​សន្យា។ គាត់មិនសូវនិយាយស្តីនិងកំប្លែងលេងឥតប្រយោជន៍ទេ មិនថាចំពោះភរិយា មិត្តភក្តិឬអ្នកមិនដែលស្គាល់គ្នាក៏ដោយ។ គេនិយាយថាមានថ្ងៃខ្លះគាត់និយាយមិនដល់១០​ម៉ាត់ផងក្នុង១ថ្ងៃ។ ពេលដែលគាត់គ្មានកម្មវិធីសំដែង គាត់តែងចាក់សោរខ្លួនឯងក្នុងបន្ទប់ដើម្បី សសេរបទភ្លេង។
មិត្តភក្តិនៅដើមអាជីពរបស់លោកមានអ្នកស្រី ម៉ៅ សារ៉េត (ម្ចាស់បទមេឃខ្មៅងងឹត) អ្នកម្នាង សៀង ឌី និងលោក សុះ ម៉ាត់ ។ មិត្តជិតដិតបំផុតរបស់លោកមាន លោក ម៉ែ ប៊ុន (អ្នកដែលលោកទុកចិត្តបំផុត) និងលោក ស៊ីវ ស៊ុន ។ គេនិយាយថា​លោកស៊ីវ ស៊ុន ជាស្រមោលរបស់លោកស៊ីន ស៊ីសាមុត។ លោក ស៊ីវ ស៊ុន មិនមែនជាអ្នកសិល្បៈទេ ប៉ុន្តែជាជំនួយការក្នុងការចាត់ចែងការងារផ្សេងៗជូនលោកស៊ីន ស៊ីសាមុត។
លោក ស៊ីន ស៊ីសាមុត ចូលចិត្តល្បែងជល់មាន់។ លោកថែមទាំងបានចិញ្ចឹមមាន់ជល់ដោយខ្លួនលោក​ផង។ លោកតែងភ្នាល់មាន់លេងជាមួយមិត្តភក្តិរបស់លោក។ គាត់តែងហាត់លើកទំងន់រាល់ព្រឹក។ ចំនូលចិត្តផ្សេងទៀតរបស់លោកមាន អានសៀវភៅនៅបណ្ណាល័យ និងមើលកុនបារាំងនៅ​រោងភាពយន្តលុច្សនិងរោងភាពយន្តព្រហ្មបាយ័ន។ ពេលយប់ បន្ទាប់ពីការសំដែង លោកតែងទៅហូបបបរជាមួយ​មិត្តភក្តិ។ គាត់មានកិច្ចសន្យាជាមួយភោជនីយដ្ឋាន៣នៅភ្នំពេញ ដោយច្រៀង២ទៅ៣បទក្នុងកំរៃ ១៥០០រៀល។ គួរបញ្ជាក់ដែរថាតំលៃគុយទាវនៅសម័យនោះមាន​តំលៃតែ ៥រៀលប៉ុណ្ណោះក្នុង​១ចាន។ គាត់តែងទៅច្រៀងនៅរង្គសាលក្បាលថ្ម រង្គសាលនាគបាញ់ទឹក និងរង្គសាល១ទៀតនៅក្បែរក្រសួងមហាផ្ទៃ។
គាត់មិនមែនជាមនុស្សរើសម្ហូបទេ។ គាត់ចូលចិត្តហូបម្ហូបឡាវ ដែលជាម្ហូបម្ដាយលោកធ្វើអោយហូបតាំងពីក្មេង។ ចំពោះម្ហូបខ្មែរ គាត់ចូលចិត្តប្រហុក និងផ្អកត្រី។ គាត់មិនដែលទទួលទានស្រាឬភេសជ្ជៈ ម្ទេស ម្រេច និងបារីទេ ព្រោះរបស់ទាំងនេះ​ប៉ះពាល់ដល់ទឹកដមសំលេងគាត់។
នៅសម័យលន់នល់ គាត់ចាប់ផ្តើមច្រៀងចំរៀងឃោសនាអោយសាធារណរដ្ឋខ្មែរ។ នៅក្នុងកម្មវិធីទូរទស្សន៍នៅឆ្នាំ១៩៧១ គាត់ច្រៀងបទគាំទ្ររបបសាធារណរដ្ឋ ក្នុងសំលៀកបំពាក់​យោធាដោយ​ពាក់​មួកកន្តិបបិតបាំងថ្ងាសឆកបន្តិចរបស់លោក។ គាត់បានរៀបអាពាហ៍ពិពាហ៍​ជាថ្មីម្តងទៀតជាមួយអ្នករាំរបាំព្រះរាជទ្រព្យម្នាក់។ នៅពេលខ្មែរក្រហមវាយបានភ្នំពេញនៅខែមេសា ១៩៧៥ លោកត្រូវ​បានគេជន្លៀសចេញពីក្រុងជាមួយប្រជាពលរដ្ឋរាប់លានអ្នកទៀត។ គាត់ត្រូវពួក​ខ្មែរក្រហមសំលាប់បន្ទាប់ពីលោកថតបទចំរៀងអោយពួកវារួចហើយ។

កេរ្តិ៍ដំណែល
ទោះជាលោកបាត់បង់ជីវិតហើយក៏ដោយ បទចំរៀងរបស់លោកនៅតែដក់ជាប់ក្នុងដួងចិត្តប្រជាជន​កម្ពុជា។ ខ្សែអាត់សំលេងរបស់លោកភាគច្រើនត្រូវបានបំផ្លាញនៅសម័យខ្មែរក្រហម។ ខ្សែអាត់ដែលនៅសេសសល់ត្រូវបានអ្នកស្រលាញ់សំលេងមាសរបស់លោកយកទៅថតបន្តជា កាសែត និងស៊ីឌី។ ហេតុនេះហើយសំលេងរបស់លោកនៅតែរស់រវើក តាមរយៈការផ្សាយរបស់​ស្ថានីយ៍វិទ្យុនានា។

បទ​ចម្រៀង
ខាងក្រោមនេះជាបទចំរៀងខ្លះៗក្នុងចំនោមបទចំរៀងរាប់រយរាប់ពាន់បទទៀតដែលលោកច្រៀងទោល ឬច្រៀងឆ្លងឆ្លើយជាមួយអ្នកចំរៀងដទៃដូចជា អ្នកស្រី រស់ សេរីសុទ្ឋា និង អ្នកស្រី ប៉ែន រ៉នជាដើម។ បទចំរៀងខ្លះជាស្នាដៃនិពន្ធផ្ទាល់របស់លោក ហើយបទមួយចំនួនទៀតជាបទនិពន្ធដោយកវីផ្សេងទៀត។

ច្រៀងទោល
  • កណ្តាលដួងចិត្ត
  • កន្សែង​ប៉ាក់​ផ្កា
  • កន្សែងស្រីប៉ាក់
  • កប្បាសលាស់ខ្ចី
  • កម្មកាយមិនទៀង
  • កាត់ចិត្តទាំងអាល័យ
  • កាលអូនរាំធ្វីស
  • កុលាបខ្មែរអាកាសចរណ៍
  • កុលាបដូនទាវ
  • កុលាបបាត់ដំបង
  • កុលាបប៉ៃលិន
  • កុលាបមួយទង
  • កូនចៅលោកអ្នកណា
  • កំពង់ចាមកំពង់ចិត្ត
  • កំពង់ធំជំរុំចិត្ត
  • កំពតកំពូលចិត្ត
  • កុំតាមបងអី
  • កុំនឹកគេអី
  • កុំស្មានបងភ្លេច
  • ក្ងោកក្រមុំ
  • ក្បត់​នៅ​តែ​ក្បត់
  • ក្រោមមេឃលើដី
  • ក្រៅពីរូបពៅ
  • ក្លិន​ខ្លួននួនស្រី
  • ក្លិនខ្លួនស្រីខ្មៅ
  • ក្លិន​ផាហ៊ុម
  • ក្លិន​អើយក្លិនខ្លួន
  • ក្លិនអើយក្រអូប
  • ក្លិនអ្វីក្រអូប
  • ក្លែបក្លិនចន្ធូ
  • ក្អួតឈាមនៅប៉ៃលិន (ចុកឈាមនៅប៉ៃលិន)
  • ខឹងព្រោះស្រលាញ់
  • ខំតែជឿ
  • ខុសព្រោះខ្ញុំ
  • ខ្យល់សមុទ្រ
  • ខ្មៅស្រស់
  • ខ្យងក្តក់
  • គេងទៅ(ក្នុងខ្សែភាពយន្ត
  • ចង់កើតជាទឹក
  • ចង់ត្រឹមតែឃើញ
  • ​ ចុកឈាមនៅប៉ៃលិន
  • ចម្រៀងមួយបទតែងមិនចប់
  • ចន្ទ្រារះហើយ
  • ចិត្តនៅតែប្រាថ្នា
  • ចិត្តដែលជិតក្បត់
  • ចិត្តឥតសង្ឃឹម
  • ចុងស្រល់
  • ចំណោទស្នេហា
  • ចន្ទគ្រឹហ្វា​ (ចន្ទគ្រឿហ្វា)
  • ចំប៉ាបន្ទាយដែក
  • ចំប៉ាបាត់ដំបង
  • ចំប៉ារង្សី
  • ចំប៉ីសួគ៌ា
  • ចំប៉ីសៀមរាប
  • ចម្រៀងមរណៈ
  • ចម្រៀងហៅអូន
  • ចម្រៀងមួយបទតែងមិនចប់
  • ចម្រៀងស្នេហ៍
  • ចំអកចំអន់
  • ចាំជួបរាល់ថ្ងៃលិច
  • ចាំអូនពេញមួយយប់
  • ចាំចម្លើយតាមខ្យល់
  • ឆ្លើយ​ចាស​មក​អូន
  • ជញ្ជីងស្នេហា
  • ជីវិតកម្មករត្បូង
  • ជីវិតខ្ញុំសម្រាប់អ្នក
  • ជីវិតសត្វលោក
  • ជូតទឹកភ្នែកទៅអូន
  • ជួបគ្នាចៃដន្យ
  • ជើងមេឃពណ៌ស្វាយ
  • ជឿជាក់ថាមុំវិលវិញ
  • ឈាមប្រឡាក់ដៃខ្ញុំ
  • ឈូកក្នុងបឹង
  • ដងស្ទឹងពោធិ៍សាត់
  • ដងស្ទឹងសង្កែ
  • ដឹងដែរ
  • ដួងនេត្រា
  • ដើម​ដូង​ព្រលឹង​ស្នេហ៍
  • ដំបៅដួងចិត្ត
  • តើបងខុសអ្វីបានជាស្រីសុំលែង
  • តើមាននរណាខ្លះដូចខ្ញុំ?
  • ថាវរីមាសបង
  • ថ្ងៃនេះមិនចូលផ្ទះទេ
  • ថ្ងៃណាមានសង្ឃឹម
  • ទឹកភ្នែកដើមឆ្នាំ
  • ទឹកភ្នែកមួយតក់
  • ទឹកភ្នែករំចង់
  • ទឹកហូរក្រោមស្ពាន
  • ទួលគោកទួលកម្ម (និពន្ធដោយ គឹម សំអែល)
  • ទេពធីតាក្នុងសុបិន
  • ទំនួញកំហែងឈើទាល
  • ទំនួញ​ចាប​មាស
  • ទំនួញនាងបទុមា
  • ទំនួញហ្គីតាមាស
  • ទំនួញអក្ខរា
  • ទោះយ៉ាងណា
  • ទ្រព្យគាប់ចិន្តា
  • ទំនិញស្នេហា
  • ទន្សាយស្តាយចន្ទ
  • ធីតាវិមានមាស
  • ធូបបីសរសៃ
  • និស្ស័យកម្មព្រះមោគ្គល្លាន
  • និស្ស័យស្នេហ៍ស្រីគ្រប់លក្ខណ៍
  • នឹកសែននឹក
  • នឹកអូនជានិច្ច
  • បក្សាស្លាបដែក
  • បងខុសហើយ
  • បង​ចាំយូរហើយ
  • បងច្រៀងនាងយំ
  • បង​នៅ​រង់​ចាំ
  • បង​នាំខ្មៅរត់
  • បងសែនពេញចិត្តនឹងស្រី
  • បងស្រណោះសំដី
  • បងស្រលាញ់អូនជាងគេ
  • បងរស់ព្រោះអូន
  • បង្គងទឹកភ្នែក
  • បណ្ដាំស្នេហ៍
  • បាត់​ដំបង​ចង​ចិត្ត​ខ្ញុំ​ហើយ
  • បាត់​ដំបង​កុំចងពៀរនឹងខ្ញុំ
  • បាត់ដំបងបណ្តូលចិត្ត
  • បានជួបគ្នាហើយ
  • បិសាចក្រមុំ
  • បុប្ផាមាសស្នេហ៍
  • បុប្ផាវៀងចន្ទ
  • បុប្ផាឆៀងម៉ៃ
  • បុប្ផាដីក្រុង
  • បុប្ផាពង្រ
  • បុប្ផាលាក់ខ្លួន
  • បំភ្លេចមិនបាន
  • បើជាវាសនា
  • បើនឹងព្រាត់ហើយ
  • បើស្រលាញ់ត្រូវហ៊ាន
  • បើអូនបានបង
  • ប៉ៃលិនសុបិនស្នេហ៍
  • ប៉ៃលិនព្រលឹងស្នេហ៍
  • ប្ដីមួយជីវិត
  • ប្រវាស់ស្រែប្រាំង
  • ផាត់ជាយបណ្ដូលចិត្ត
  • ផ្កាយព្រឹក
  • ផ្កាយ​ព្រះ​អង្គារ
  • ផ្សងព្រេងតាមកម្ម
  • ផ្សងកម្រងផ្កា
  • ពេលដែលត្រូវយំ
  • ពេលភ្លៀងនាងទៅណា?
  • ពោធិ៍បាក់ខែង
  • ព្រះជិនវង្ស
  • ព្រោះតែស្រី
  • ពេលអូនឡើងយន្តហោះ
  • ព្រាត់ទាំងស្រលាញ់
  • ព្រាត់ភ្នំសំពៅ
  • ព្រួយរបស់បង
  • ព្រែកឯងអស់សង្ឃឹម
  • ព្រោះតែអូន
  • ភ័ព្វព្រេងវាសនា
  • ភ័ព្វសំណាង (ផ្ញើប្រាណលើផ្កាឈូកស)
  • ភ្នំសំពៅជម្រៅដួងចិត្ត
  • ភ្លៀងស្រក់នៅមាត់បង្អួច
  • ភ្លេងមច្ចុរាជ
  • មករាំលេងនឹងខ្ញុំ
  • មាននរណាខ្លះ
  • មាសទឹកប្រាំបី
  • មាសទឹកដប់
  • ម៉ារីណា
  • មិនលែងប្រពន្ធ
  • មើលទឹកសមុទ្រ (ខ្យល់សមុទ្រ)
  • មួយម៉ឺនសារភាព
  • មួយម៉ឺនអាល័យ
  • មេឃ និងដី
  • ម៉ោង៣យប់មិញ
  • ម្ចាស់ក្លិននៅទីណា
  • ម្លប់​ដូង​ទី​ដប់
  • ម្លប់ដងស្ទឹងពោធិ៍បាក់ខែង
  • ម្សិលមិញ
  • យួរឆ្នាំដែលចាំអូន
  • យំបីរាត្រី
  • យំដើម្បីឈប់យំ
  • យើងរាំល្អមែន
  • យប់១២កើត
  • យប់ថ្ងៃអង្គារ
  • ​ យប់មិញអូនញញឹម
  • រយពាន់សារភាព
  • រសាត់តាមខ្យល់
  • រាហុចាប់ចន្ទ្រ
  • រូបស្រីជាដួងចិត្តបង
  • រូបមួយជីវិតពីរ
  • រូបអូនហ្នឹងហើយ
  • រសៀលគងភ្នំ (បុប្ផាមាសស្នេហ៍)
  • រៀមខំស្រម៉ៃ
  • រៀម​ចង់​ជួប​ចរចា (យូរឆ្នាំដែលចាំអូន)
  • រំដួលក្រពុំ
  • រំដួលកោះកុង
  • រំដួលក្រចេះ (អឹម សុងសឺម)
  • រំដួលស្ទឹងសង្កែ
  • រំដួលពោធិ៍សាត់
  • រំដួលសុរិន្ទ
  • រឿងពិតរបស់បង
  • លាបាត់ដំបង
  • លាភូមិសេកសក
  • លាហើយប៉ារីស
  • ល្វាចេកព្រាត់គូ
  • លាហើយពោធិ៍សាត់
  • ល្មមហើយណាស្រី
  • លុះលង់ក្រោមធរណី
  • លួចស្នេហ៍រួចទុក្ខ
  • វណ្ណៈស្នេហ៍
  • វស្សាដល់ហើយ
  • វាសនាបិតាអភ័ព្វ
  • វិលវិញតាមសន្យា
  • វិលវិញមកអូន
  • សូមជួបត្រឹមជាតិហ្នឹង
  • សង្ឃឹមជានិច្ច
  • សង្ឃឹមឬឥតសង្ឃឹម
  • សង្សារកម្សត់
  • សញ្ញាប័ត្រស្នេហា
  • សំបុត្របងមួយ
  • សំបុត្រចុងក្រោយ
  • សម្បថមុខព្រះ
  • សន្ទូចអត់នុយ
  • សមុទ្រទឹកភ្នែក
  • សម្ដីមិនទៀង
  • សម្រស់កោះកុង
  • សុភាពបុរស
  • សុភាពបុរសចេះដាល់
  • សុវណ្ណមច្ឆា
  • សូរសំលេងភ្លៀងធ្លាក់
  • សូរិយារៀបលិច
  • សូរិយាផ្សងស្នេហ៍
  • សែនរន្ធត់
  • សែន​ស្ដាយ​ថ្ពាល់​ស្ដាំ
  • សំឡេង​ទឹក​ភ្លៀង
  • ស្ដាយដួងតារា
  • ស្តាយក្លិនកុលាបរោយ
  • ស្តាយក្លិនដែលឃ្លាត
  • ស្តាយចិត្តដែលស្មោះ
  • ស្នេហ៍បរាជ័យ
  • ស្ពានអូរតាគី
  • សោភីនីមាសស្នេហ៍
  • ស្រណោះខ្លួនណាស់
  • ស្រណោះភូមិដើមល្វា
  • ស្រឡាញ់ហើយម្ដេចស្អប់
  • ស្រអែមដងស្ទឹងសង្កែ
  • ស្រអែមលាក់ខ្លួន
  • ស្តាប់បងច្រៀងបំពេ
  • ស្ទឹងកែវ
  • ស្ទឹងសង្កែកុំប្រែចិត្តថ្មី
  • ស្នេហ៍នៃយើង
  • ស្នេហ៍បាត់សំរស់
  • ស្នេហ៍លើអាកាស
  • ស្នូរតំណក់ទឹកភ្លៀង
  • ស្ពាន​ឈើ​​អភ័ព្វ
  • ស្មានចិត្តមិនត្រូវ
  • ស្រលាញ់អូន៣៦៥ថ្ងៃ
  • ស្រស់រកគ្មាន
  • អកបឹងកន្សែង
  • អក្ខរាទឹកភ្នែក
  • អនិច្ចា
  • អនិច្ចា​ក្រឡា​ហោមគង់
  • អនិច្ចាផ្គរលាន់
  • អនុស្សាចារដើមស្រឡៅ
  • អនុស្សាវរីយ៍ភ្នំសំពៅ
  • អនុស្សាវរីយ៍សេកសក
  • អស់ហើយក្តីរំពឹង
  • អាថ៌កំបាំងបុរសក្នុងលោក
  • អានី
  • អារសាច់ជូនម្ដាយ
  • អាសូររំចង់ (ទឹកភ្នែករំចង់)
  • អូ!អូ!យ៉េៗ (ស្នេហ៍តែស្រីមួយ)
  • អូនគង់ដឹងខ្លួន
  • អូនជាដួងចិត្តបង
  • អូនភស្ដា
  • អូនមកពីណា
  • អម្រែកស្នេហ៍អវិចី
  • ឯណាទៅឋានសូគ៌
  • ឱ!ខេត្តកោះកុង (សម្រស់កោះកុង)
  • ឱ! ផ្សែងបារី
  • ឱ!ធម្មជាតិអើយ
  • ឱ!សង្សារមាសបង
  • ឱ!ស្នេហ៍មាសបង (ស្តាប់បងច្រៀងបំពេ)
បទឆ្លងឆ្លើយជាមួយ រស់សេរីសុទ្ឋា
  • កែវបញ្ចពណ៌
  • កូឡាបស្នេហា
  • កុំឃាត់បងអី
  • កំលោះភ្នំពេញក្រមុំបាត់ដំបង
  • ក្រមុំខ្មែរលើ
  • ក្លិនផ្កាព្រៃភ្នំ
  • ខូចម្តុំណា
  • ខ្លាចតែខុស
  • គូព្រេងនិស្ស័យស្នេហ៍
  • គំនួចវាយោរ
  • គ្មានអ្វីធំជាងស្នេហាយើង
  • ចង់តែខាំហែក
  • ចង់បានផ្កាអ្វី?
  • ច័ន្ទរះកណ្តាលថ្ងៃត្រង់
  • ច័ន្ទរះក្នុងរាត្រី
  • ចិត្តបងរឹងដូចថ្ម
  • ចិត្តមួយថ្លើមមួយ
  • ចិត្តឥតល្អៀង
  • ចោរលួចចិត្ត
  • ជំនោរត្រជាក់
  • ជំរកភក្តី
  • ជំរកស្នេហ៍
  • ឈូករ័ត្នមាសបង
  • ដួងព្រះចន្ទ្រា
  • ឋានសុបិន្តស្នេហ៍
  • ឋានសួគ៌នៃយើង
  • ទារុណកម្មនាងនាគ
  • ទូកបងអ៊ុំស្កាត់
  • ទេសភាពព្រលឹម
  • នួនល្អងព្រមទៅ
  • បឋមវ័យស្នេហា
  • បងស្មោះលុះក្ស័យ
  • បុប្ផាឋានសួគា
  • បំពេរទិព្វសូដាច័ន្ទ
  • បោះឈូង
  • ប្រស្នារបួនខ
  • ផ្កាអង្គារបុស្ស
  • ផ្កាអើយផ្កាពុទ្រា
  • ផ្គរលាន់ឯត្បូង
  • ព្រះជិនវង្សកុសលបុប្ផា
  • ព្រះជិនវង្សបុទុមសូរិយា
  • ភក្តីស្នេហា
  • មួយកំផ្លៀងអនុស្សាវរីយ៍
  • យប់យន់ទន់ត្រជាក់
  • យើងកុំភ្លេចគ្នា
  • យើងព្រាត់គ្នាហើយ
  • រសស្នេហ៍ឧត្តម
  • រួមស្នេហ៍លោកីយ៍
  • លាហើយកូឡាបបាត់ដំបង
  • សុបិន្តឋានស្នេហ៍
  • សុភាមាសបង
  • ស្ដេចដំរីស
  • ស្ទឹងពោធិ៍សាត់
  • ស្នេហ៍បងនិងអូន
  • ស្នេហាចំប៉ាមាស
  • ស្នេហាព្រះថោងនាងនាគ
  • ស្នេហាព្រះលក្សិនវង្ស
  • ស្រណោះអូរជ្រៅ
  • ស្វាយមួយមែក
  • អក្ខរាលោហិត
  • អនិច្ចាកាយងងឹត
  • អាទិត្យសុវណ្ណច័ន្ទកេសរ
  • អាប៊ុលកាសេម
  • អាយុមិនអស់មិនស្លាប់
  • ឯណាព្រហ្មចារី
  • ឱ! ស្នេហ៍អើយ!
ច្រៀងឆ្លងឆ្លើយជាមួយ ប៉ែន រ៉ន
  • ជើងមេឃពណ៏ស
  • ​ តន្ត្រីធម្មជាតិ
  • បណ្ដែតក្បូនលេង
  • មន្ឌាមាសបង
  • ស្រីឆ្នាស់ប្រុសឆ្នើម
  • ស្នេហ៍ដូចជើងមេឃ
  • អារុណរះ
សូមថ្លែងអំណរគុណដល់
http://km.wikipedia.org/wiki/%E1%9E%9F%E1%9F%8A%E1%9E%B8%E1%9E%93_%E1%9E%9F%E1%9F%8A%E1%9E%B8%E1%9E%9F%E1%9E%B6%E1%9E%98%E1%9E%BB%E1%9E%8F


ព្រះគុណម៉ែ

*********

គុណម៉ែតាំងតែពេលចាប់ផ្ដើម ទ្រាំពរពោះផើមទ្រាំលំបាក
ដេកដើររត់រកតាមឥតស្រាក ទំរាំកូនចាកចេញពីផ្ទៃ។
ពេលឆ្លងទន្លេម៉ែឈឺខ្លាំង ចិត្តប្រឹងកាយប្រឹងព្រមដោយភ័យ
មិនដឹងយ៉ាងណាចិត្តមមៃ នឹកឃើញក្រែងកូនក្ស័យសង្ខារ។
លុះកូនបានកើតជាទារក ម៉ែថើបជញ្ជក់សព្វកាយយ៉ា
បីបមថ្នាក់ថ្នមពេញហត្ថា មេត្តាប្រែឈាមជាទឹកដោះ។
នៅពេលកូនឈឺម៉ែរក្សា បីផ្ទុកឱរ៉ាដោយចិត្តស្មោះ
កូនឈឺម៉ែឈឺមុខស្លាំងអស់ មិនសំរានសោះវ័សវ័សព្រឹក។
នៅពេលកូនជាម៉ែសប្បាយ ចិត្តម៉ែមិនណាយមានតែនឹក
ឃ្លាតកាយបន្តិចចិត្តវរវឹក រលឹករកកូនវិលវិញភ្លាម។
អង្គុយកកិលក្រោកឈរដើរ ទៅតាមដំនើរម៉ែព្យាយាម
ខំបង្ហាត់កូនដោយមិនល្អៀង ក្នុងនាមជាគ្រូឧត្តមក្រៃ។
ជុះនោមហូបចុកស្លៀកដណ្ដប់ ចំនេះចេះចប់ប្រចាំថ្ងៃ
សំដីភាសាមាយាទថ្លៃ កូនកុំសង្ស័យក្រែងឥតគ្រូ។
កូនចេះមួយមុខម៉ែអរម្ដង អួតប្រាប់អ្នកផងមិនចាំយូរ
ម៉ែនឿយយ៉ាងណាមិនគិតគូរ បន្ធូរកង្វល់ដោយផ្ទាល់កូន។
កូនធំបន្ដិតបែបរាំងរឹង កូនខ្លះទទឹងអាងជីដូន
ម៉ែខឹងអន់ចិត្តមុខស្រពោន វាយកូនរួចគិតអាណិតក្រៃ។
កូនល្អម៉ែសុខក្រៃកន្លង បានដូចម៉ែផ្សងសូមអំណោយ
ដូចបានកែវទិព្ធទេវតាអោយ រឺដូចបានសោយសុខសួគ៌ា។
ពេលកូនបានសុខម៉ែសុខផង ពេលកូនមានហ្មងម៉ែពុំជា
កូនក្រលំបាកម៉ែរងារ គ្រប់គ្រាម៉ែគិតកូនស្រីប្រុស។
កូនខូចអាក្រក់ក្នុងភូមិឃុំ គេគុំគេស្អប់គ្រប់សាយសុះ
ម៉ែដឹងប្រាកដថាកូនខុស តែម៉ែសណ្ដោះប្រោះប្រណី។
ម៉ែគឺជាព្រះរបស់កូន ជាក្បូនជិវិតកូនប្រុសស្រី
ម៉ែមានគុណធ្ងន់ហួសពោលស្ដី គ្មានអ្វីទំលុះម៉ែបានឡើយ។

 ចប់ 

កំណាព្យ៖ ឯណាផ្កាខ្ញុំ

ឱ! សួនបុបា្ផផ្ការីករយពាន់                  តើផ្កាតូចតន់នៅត្រង់ណា
បងចង់បេះមួយមករក្សា                     បុប្ផាមួយណាស្រស់ជាងគេ ។
ផ្ការីកក្នុងចិត្តផ្កាមាននិស្ស័យ               ផ្កាមានក្លិនឈ្ងុយក្រអូបម៉្លេះទេ!
បើបងបានថ្នមបមបីមាសមេ               មិនឲ្យផ្កាស្នេហ៍ស្រពោនស្វិតឡើយ ។
តែផ្កាមួយនេះផ្កាមានរបង                   ក្នុងសួននួនល្អងមានម្ចាស់មើលថែ
ស្រោចទឹកដាក់ជីថែទាំផងដែរ             ធ្វើម្ដេចបានក្បែរនឹងក្រេបលម្អង ។
ផ្កាអើយ ផ្កាស្រស់បងសូមស្រង់ក្លិន     ផ្កាស្រស់មាសឆ្អិន ឆ្លុះពណ៌មួយទង
បងសូមបេះមួយ យកមកត្រកង          ថែទាំនួនល្អង លុះជីវិតក្ស័យ ។
នេះកំណាព្យស្នេហ៍ ថែផ្កាស្រី               ជាផ្កានិស្ស័យ ក្លិនក្រអូបសាយ
កំណាព្យមានន័យ ព្រោះតែផ្កាហើយ    ឱ! បុប្ផាអើយ បុប្ផាផ្កាខ្ញុំ ៕

កំណាព្យ៖ ចេះ

ចេះមួយប្រាកដហត់និងប្រាក់  តាមហៅមកដាក់ណែនពេញទូ
មិនបាច់លីសែងក្រែងរអ៊ូរ        ប្រាក់រត់មកសួររកនៅផ្ទះ ។
ចេះពីរចេះដែរតែនៅស្ទើរ        ចេះមិនគ្រាន់បើបានតែស្ទាក់
ចេះគេងបន្លំផ្សំនិងប្រាក់          ចេះនោះពិតជាក់ខាងបំផ្លាញ ។
ចេះបីចេះហួសជួសជាជ្រួល   ចេះនោះមិនស្រួលកើតកាប់ចាក់
ចេះបានតែទុក្ខនាំដល់រាស្ត្រ   ចេះនោះជាផេះដល់សង្គម ។
ចេះបួនជួនជាប់គាប់អ្នកក្រ    ចេះនោះមិនល្អរាស្ត្រស្រែកយំ
ចេះដែរតែចេះបង្ហិន                ចេះនោះគឺចិនបានចំណេញ ។

ច្បាប់ក្រម

បទកាកគតិ
********
នេះគឺច្បាប់ក្រម ប្រសើរឧត្តម ទូន្មានអ្នកផង
ប្រើឱនលំទោន កុំបីមានឆ្គង ប្រាជ្ញាបុណ្យផង
កើតដោយប្រណិប័តន៍។
នរូអ្នកណា ទោះយកអាត្មា ចូលសាសន៍ពុទ្ធរត្ន
ចូរធ្វើឲ្យត្រង់ ដោយនូវបន្ទាត់ ហៅស្វែងសម្បត្តិ
យកផ្លូវនិព្វាន។
នរូអ្នកផង ទោះដឹងយល់ហោង ចិត្តនោះឲ្យហ៊ាន
បំពេញព្រះផ្នូល ដោយព្រះទូន្មាន កុំធ្វើលឹកលាន
ដោយចិត្តអន្ធពាល។
ម្តាយឪពុកសោតណា ស្រឡាញ់ស្ងួនភ្ងា ហៅកូនសង្សារ
អាចមកបំបួស ហេតុចង់សម្ភារ ប្រើបង់អន្ធពាល
រៀនដោយក្រមច្បាប់។
សង្វាតសរសេរ អស់អញកុំខ្ជិល ទើបបានជាគាប់
សង្វាតសូត្ររៀន ដោយគ្រូប្រញប្តិ កុំធ្វើលេលាប់
ដោយចិត្តមាក់ងាយ។
ហៃអស់សាមណេរ ម្តាយមកបង្វែរ អ្នកជាបាធ្យាយ
សង្វាតសូត្ររៀន ដូចលោកទាំងឡាយ កុំធ្វើពាយងាយ
ដូចនៅគ្រហស្ថុ។
កុំធ្វើរាយមាយ នឹងគ្រូបាធ្យាយ ទុកស្មើអម្ចាស់
សង្វាតសរសេរ សូត្ររៀនឲ្យណាស់ ប្រាជ្ញាយល់ច្បាស់
នាំញាតិទាំងឡាយ។
អាសូរមេបា ចិញ្ចឹមរក្សា កុំឲ្យអន្តរាយ
អាចយកមកផ្ញើ នឹងគ្រូបាធ្យាយ ហេតុចង់ពណ្ណរាយ
ប្រយោជន៍ទាំងបី។
មួយចង់ក្តីច្បាប់ ឲ្យបានខ្លួនគាប់ នៅនាលោកិយ
មួយចង់ប្រាជ្ញា មិនឲ្យអប្រិយ មួយចង់បារមី
នាំញាតិទាំងឡាយ។
ហៃអស់សាមណេរ កុំធ្វើដែលដែរ ត្រង់ក្តីពាយងាយ
លំអុតបម្រើ អ្នកជាបាធ្យាយ ជូនបុណ្យទៅម្តាយ
ឪពុកទីទៃ។
សង្វាតសូត្ររៀន កុំធ្វើអៀនប្រៀន ក្នុងចិត្តសព្វថ្ងៃ
លំអុតបម្រើ ផ្គាប់ដោយហឬទ័យ បារម្ភមៃៗ
ក្តីច្បាប់កុំបីបង់។
ច្បាប់នេះសោតណា ទូន្មានអាត្មា ដោយនូវក្រឹត្យសង្ឃ
ត្រង់ណាហៅច្បាប់ កាន់ខ្ជាប់កុំបីបង់ ចំណេះទៅលង់
ខ្លួនបានជាធំ។
សព្វថ្ងៃសោតណា ទូន្មានអាត្មា ដោយនូវក្រឹត្យក្រម
បម្រើបាធ្យាយ ឲ្យមានបារម្ភ ទើបខ្លួនជាធំ
ទៅដល់មហាក្សត្រិយ៍។
ច្បាប់នេះសោតណា ទូន្មានអាត្មា ថេរនៅពុំបាត់
ទោះខ្លួនឥតបុណ្យ បម្រើមហាក្សត្រិយ៍ គោរពប្រតិបត្តិ
យសនោះពុំលែង។
ហេតុបានដឹងច្បាប់ បានដូចបង្គាប់ ចិត្តគ្រូយល់ស្ដែង
ទោះទៅបម្រើ ស្តេចជាគម្ដែង យសនោះពុំលែង
ប្រាកដពណ្ណរាយ។
ក្ដីនេះជាច្បាប់ ឲ្យសាមណេរត្រាប់ សព្វសរិលទាំងឡាយ
កុំសើចតិះដៀល អ្នកជាបាធ្យាយ អ្នកហោងស្មើម្ដាយ
បង្កើតក្ដីច្បាប់។
សាមណេរណាៗ ទោះមានប្រាជ្ញា នឹងចង់រៀនត្រាប់
ឲ្យយកត្រចៀក នោះឱនចូលស្ដាប់ ធ្វើដោយក្រមច្បាប់
នៃគ្រូបាធ្យាយ។
សាមណេរណាសោត ចិត្តនោះក្រេវក្រោធ ឲ្យចៀសចេញឆ្ងាយ
ច្បាប់នេះមិនចំ សាមណេរទាំងឡាយ តាមចិត្តសប្បាយ
អាត្មាទីទៃ។
នរូអ្នកណា នឹងស្វែងប្រាជ្ញា ឲ្យបានខ្ជួនថ្លៃ
ចូរដឹងខុសគាប់ ដោយអធ្យាស្រ័យ ផ្គាប់ដោយហឬទ័យ
អ្នកជាបាធ្យាយ។
ទោះនឹងស្វែងធម៌ ឲ្យមានសម្គាល់ កុំធ្វើរាយមាយ
ទោះនឹងស្វែងច្បាប់ កាន់ខ្ជាប់កុំបីណាយ កុំឲ្យអន្តរាយ
នូវច្បាប់ក្រមផង។
រីគ្រូបាធ្យាយ ប្រដូចនូវម្តាយ ឪពុកយើងផង
ហ្វឹកហ្វឺនប្រដៅ មិនឲ្យមានឆ្គង តាមដោយគន្លង
ព្រេងព្រឹទ្ធបុរាណ។
នរូអ្នកណា នឹងស្វែងប្រាជ្ញា ជារស្មីប្រាណ
ឲ្យគិតជញ្ជឹង រំពឹងលែងបាន កុំធ្វើបំពាន
ប្រទុស្តវឹងស្នង។
នាបីហៅគ្រូ ដូចអ្នកនាំផ្លូវ ដើរដោយគន្លង
ទោះនឹងឆ្ពោះទៅ ស្រុកតូចធំផង សឹងដូចបំណង
នៃចិត្តចិន្តា។
រីនឹងចេះឯង ដូចអ្នកវង្វេង កណ្ដាលអធ្វា
ពុំនោះដូចខ្វាក់ តែម្នាក់អាត្មា ចរចេញយាត្រា
ឥតអ្នកដឹកដៃ។
សូម្បីរកផ្លូវ ពុំដែលនឹងត្រូវ សឹងពានឯព្រៃ
ហេតុត្បិតចេះឯង ឥតអ្នកដឹកដៃ ចិត្តនោះសង្ស័យ
ដូចដល់ពុំដល់។
នេះដូចអ្នកផង ពុំដោយគន្លង នៃលោកណាយល់
សឹងធ្វើមោហោ ទោសោកំហល់ ពុំអាចទប់ទល់
នាធ្ងន់នាស្រាល។
ប្រដៅក្ដីច្បាប់ សឹងថាពុំគាប់ ហេតុចិត្តអន្ធពាល
ក្ដីច្បាប់ទម្ងន់ សឹងថាជាស្រាល ហេតុចិត្តអន្ធពាល
ចង់តែសប្បាយ។
ពុំដឹងដើមគ្រូ បង្កើតអភិរូហ៍ ប្រដូចនូវម្ដាយ
ភ្លឺពីមនុស្សលោក រួចដល់សួគ៌នាយ ចៀសចតុរាបាយ
នរកទាំងបួន។
នាបីហៅគ្រូ កុំធ្វើមូទូ ចិត្តនោះឲ្យស្ងួន
កុំធ្វើតម្កើង ចង់ធំតែខ្លួន ក្រែងបាបមកចួន
នៅនាលោកិយ។
រីគ្រូបាធ្យាយ អាចឲ្យពណ្ណរាយ មានរូបរស្មី
ហើយឲ្យរុងរឿង អស់បញ្ចិន្ទ្រិយ រស្មីព្រះជននី
ជនកសោតហោង។
ព្រះជនកសោតណា បង្កើតអាត្មា ឲ្យមានសរិលផង
រក្សាពីតូច មិនឲ្យមានហ្មង អស់សុខទុក្ខផង
ពុំដែលនឹងឆ្អន់។
ព្រះជនកព្រះជននី បើនឹងស្រដី ប្រសើរពេកពន់
ថាភ្នំព្រះសុមេរុ៍ នោះហោងមហាធ្ងន់ ថាបើនឹងគណន៍
ពុំអាចកន្លង។
រីគ្រូបាធ្យាយ ប្រដូចនូវម្ដាយ ឪពុកឯងហោង
អាចឲ្យក្ដីច្បាប់ ប្រដៅធម៌ផង ដោយនូវគន្លង
ព្រះពុទ្ធទាំងឡាយ។
នរូអ្នកណា ទោះមានប្រាជ្ញា ឲ្យគិតវែងឆ្ងាយ
គុណនោះទាំងបី ហៅមហាទូលាយ កុំឲ្យអន្តរាយ
ក្ដីពីព្យាយាម។
រីបុណ្យនិងបាប អំពើសភាព នោះវាតែងតាម
ប្រដូចស្រមោល អន្ទោលតាមប្រាណ ពុំដែលចៀសបាន
ត្រង់ក្ដីសល់វល់។
ឲ្យគិតជញ្ជឹង ហើយឲ្យរំពឹង ប្រាជ្ញាឲ្យយល់
ឲ្យមានវិរិយំ សច្ចំកុសល កុំធ្វើសល់វល់
នឹងក្ដីទុក្ខសោក។
នរូអ្នកណា នឹងនាំអាត្មា ឧស្សាហ៍អធ្យោគ
ស្វែងធម៌ជាផ្លូវ ទៅកាន់បរលោក ចូលមហាបថមោកគឺនិព្វានហោង។

(ដកស្រង់ពីសៀវភៅ ច្បាប់ផ្សេងៗ របស់សមាគមសម្ដេច ជួន ណាត)

កំណាព្យ៖ ច្បាប់ប្រុស

បទព្រហ្មគីតិ
*********
រៀនបទរៀនបាទចាស ​  កុំច្រលាសលើរៀមច្បង
ស្រដីនឹងអ្នកផង   ពាក្យឲ្យគួរកុំឯងវ៉ី។
អឺអើអញដាច់សាច់   ឆ្គងពាក្យពេចន៍គេស្រដី
ដើមដៀលឲ្យអប្រិយ   ស្រដីថាកូនអត់ពូជ។
ចាស់ទុំមិនប្រដៅ   ជេរកូនចៅទើបវាខូច
គេថាកូនឥតពូជ   មិនដឹងច្បាប់នឹងចាស់ទុំ។
គេដៀលដល់ម៉ែឪ   កេរ្តិ៍អាស្រូវស្អុយរហ៊ុម
គេស្តីដើមជៀវជុំ   ដំនៀលនោះដល់មកចាស់។
កុំកាចកុំស្លូតពេក   កុំចំអៀករៀនរហ័ស
កុំខ្លាចកុំហ៊ានណាស់  ឲ្យរំពឹងរំពៃគ្រប់។
ទោះដេកឲ្យរហ័ស   ភ្ញាក់មុនចាស់ដោះឡើងលុប
មុខមាត់មើលឲ្យគ្រប់  ទ្រព្យរបស់សឹមដេកវិញ។
មាសប្រាក់ស្រូវអង្ករ   ទុកឲ្យល្អកុំសប្បុរស
សំចៃកុំឲ្យអស់   មើលថែថួនខ្លួនឯងណា។
សូវស្តួចកុំឲ្យដាច់   បើវាតិចឲ្យឧស្សាហ៍
រិះរកផ្សំទៀតណា  ឲ្យបានច្រើនក្រវើនទុក។
នឹងចាយឲ្យគិតក្រោយ  ទោះនឹងឲ្យៗមើលមុខ
កុំឲ្យស៊ុកគ្រលុក  ទោះនឹងទុកឲ្យចំណាំ។
រដូវធ្វើចំការ  ឲ្យឧស្សាហ៍គ្រឿងគ្រាប់ដាំ
ស្លឹកគ្រៃខ្ញីត្រប់ត្រុំ  ត្រាវត្រសក់ត្រប់បន្លៃ។
កុំខ្ជិលកុំច្រអូស  ទៅរងួសរត់សុំគេ
គេមិនឲ្យឯងទេ  តែគឺមោះព្រោះខ្ជិលដាំ។
ប្រយ័ត្នប្រយោជន៍យូរ   ទោះលក់ដូរមើលថែថួន
ទោះទ្រព្យរបស់ខ្លួន ឲ្យសួរកូនសួរប្រពន្ធ។
កុំអាងឯងជាប្រុស  ចាយរបស់មិនគិតគន់
មិនដឹងដល់ប្រពន្ធ  ព្រមព្រៀងគ្នាឥតបើថា។
ទោះបីបើបងប្អូន  រកពឹងខ្លួនទៅទីណា
ទោះទៅលេងឥតការ  ឥតគេរកដើរឆ្ងាយជិត។
ឲ្យប្រាប់អ្នកនៅផ្ទះ  កុំរលះឥតគំនិត
គេភ័យព្រួយចិត្តគិត   ព្រោះមិនដឹងជាទៅណា។
បើសិនជាមានភ័ព្វ   ប្រសើរគាប់នោះឥតថា
ប្រសិនពានពស់ខ្លា  ខ្យល់ចុកចាប់ឥតបើសម។
កូនអើយបាកុំធ្លោយ   កុំធ្លាប់ឲ្យអាប់កិត្តិយស
ធម្មតាកើតជាប្រុស  ឲ្យរករៀនច្បាប់មាត្រា។
លោកថាហៅឆ្កួតបី  មួយឆ្កួតស្រីមួយឆ្កួតស្រា
មួយឆ្កួតល្បែងពាលា  លេងបៀប៉ោធួកំតាត់។
ទាក់មាន់ទាក់ទទា  ជល់ភ្នាល់គ្នាបរបាញ់សត្វ
អន្ទាក់ដាក់បង្កាត់  ល្បែងអស់នោះមិនកំណើត។
ធម្មតាប៉ោនិងបៀ  មិនដែលខ្មែរណានឹងកើត
មិនឮមានកំណើត  មានតែលិចលង់ខ្លួនទេ។
ជួនកាលគេចាញ់ឯង  រៀងរាល់ល្បែងតែងនឹងរេ
មានកាលឯងចាញ់គេ   កុំទុកចិត្តថាឯងប៉ិន។

ចប់

កំណាព្យ៖ ស្នេហ៍

សមុត្រ និង ភ្នំខ្ញុំចង់ទៅលេង ។
ផ្ទះជាកន្លែងដែលខ្ញុំត្រូវតែទៅ ។
សាលា និង ការងារខ្ញុំគួរតែឆ្ពោះទៅ ។
ប៉ុន្តែមានតែកន្លែងមួយ និង មនុស្សម្នាក់ដែលខ្ញុំមិនហានប្រឈមមុខ
វានិងមករកខ្ញុំនូវថ្ងៃមួយ ហើយវានឹងផ្លាស់ប្តូរជីវិតរបស់ខ្ញុំ...។
ខ្ញុំចង់និយាយពាក្យបីម៉ាត់ទៅរកនាក់ តើអ្នកអាចរង់ចាំបានទេ ?

ROCK PRODUCTION


Rock CD vol.120

០១.ទីណាត់ផ្តើមស្នេហ៍ ទីណាត់ផ្តាច់ស្នេហ៍ ជេមស៍ និង វីហសា
០២.ហួសពេលសម្រាប់ពាក្យសុំទោស ផន នីដា
០៣.រាត្រីគ្នាមអូន ហឿផាយ៉ត
០៤.ពេលណាទើបអូនភ្លេចគេ ខាន់ ជេមស៍
០៥.កុំបង្ខំចិត្តស្នេហ៍អូនដើម្បីបំភ្លេចគេ សួស វវីហ្សា
៦.សុំធ្វើមនុស្សស្មោះជាលើកចុងក្រោយ ខាន់ ជេមស៍
០៧.អូនឬបងជាអ្នកបង្ខំបែក កែវ វីរះបុត្រ
០៨.បិទភ្នែកបំភ្លេចស្នេហ៍ ហឿ ផាយ៉ត
០៩.សូម្បីតែនឹកក៏បងមិនមាន ផាន នីដា
១០.អតីតកាលបំផ្លាញជីវិត កែវ វីរះបុត្រ

Image Hosted by ImageShack.us

Rock CD vol.119

 ចំណងជើងបទចម្រៀង៖
០១ .​ iPhone ផ្តាច់ស្នេហ៏ [ចំរើន]
០២ . អូនមិនគ្រប់គ្រាន់អោយបងស្រឡាញ់ [Solinka] 
០៣ . រង់ចាំCommentបង [Dalex] 
០៤ . មានអូនគឺគ្រប់គ្រាន់ [Jack]
០៥ . Baby I Need You [Sokret] 
០៦ .​ ស្នេហ៏សកស្រការ​ [Makara Vuth]
០៧ . ប្តូរចិត្តស្រឡាញ់ចាស់​ [Solinka] 
០៨ . ពឹងដួងច័ន្ទ [ចំរើន
០៩ . Broken Heart Day [Sokret] 
១០ . ចម្លើយមួយណាដែលធ្វើអោយយើងឈឺចាប់ [Jack] 

Image Hosted by ImageShack.us

Rock CD vol.118
128kbps 44100kHz (stereo)

ចំណងជើងបទចម្រៀង៖
01 -
យល់ចិត្តបងផង (ចំរើន)​​
02 -
កំណប់ស្នេហ៍ (វុឌ្ឈ)
03 -
ចង់អោយអ្វីៗគ្រប់យ៉ាងដូចដើម (វីហ្សា)
04 -
អ្នកខុសគឺអូន (ដាឡិច)
05 -
ខ្លាចមិនបានអូន (វុឌ្ឈ) 
06 -
យប់មួយ (ចំរើន) 
07 -
អូនក្បត់ដើម្បីបង (ដាឡិច)
08 -
ក្តីឈឺចាប់របស់បង (ចំរើន)
09 -
អូនជាអ្វី? (វីហ្សា)
10 -
ស៊ូលួចស្នេហ៍ (វុឌ្ឈ)


Image Hosted by ImageShack.us

Rock vol.117
128kbps 44100kHz (stereo)

ចំណងជើង៖
០១. Rock Boy 4 Strong (Rock Boy)
០២. យុវវ័យសម័យអ៊ីនធើណេត (Rock Girl)
០៣. Tell Me Why (សុក្រិត)
០៤. អូនមិនអាចរស់ដោយគ្មានបង (វីសា)
០៥. ទុកឱ្យបងជាអ្នកបញ្ចប់ (សុខ រតនា)
០៦. ស្នេហ៍គេតែឯង (Dalex)
០៧. ចិត្តទន់ (សុខលីន)
០៨. ហេតុអ្វីមិនអាចរស់ជាមួយមនុស្សដែលខ្លួនស្រលាញ់ (Dalex)
០៩. ឈឺចិត្ត (វីរះបុត្រ)
១០. ស្រលាញ់បងមិនខ្លាចឈឺចាប់ (វីសា)

Image Hosted by ImageShack.us

Rock vol.116

ចំណងជើងបទចម្រៀង៖
០១. មនុស្សចុងក្រោយដែលខ្ញុំស្រឡាញ់ - ខាន់ ជែមស៍
០២. បងល្ងង់ព្រោះអូន - ខាន់ ជែមស៍
០៣. ស្នេហ៍អមតៈ - សុក្រឹត និង វីសា
០៤. យល់ចិត្តអូនផង - សូន សូនីកា
០៥. វេនកម្មលោកីយ៍ - ផន នីដា
០៦. កុំដាក់ទោសបងណាអូន - ខាន់ ជែសម៍
០៧. លាហើ្យថ្នាំញៀន - Rock Boys
០៨. ភ័ព្វសំណាង - ខាន់ ជែមស៍
០៩. អ្នកណាក្បត់អ្នកណា - វីសា
១០. រស់គ្មានសំណាង - ខាន់ ជែមស៍

Image Hosted by ImageShack.us

Rock vol.115

០១. ឡូយ!​​ ឡូយ!​ ឡូយ!​ -​ Rock Elite
០២. Face Book Lover - នីដា- Rock Elite
០៣. កុំតាម - Rock Elite
០៤. យំជាមួយមេឃ - លីនកា
០៥. ហេតុអ្វីបងមិនយល់ចិត្តអូន? - ផន នីដា
០៦. ហេតុអ្វីគិតរឿងពីមុន? - ចរិយា
០៧. ចូលចិត្តមនុស្សដែលគេស្អប់ខ្លួន - ម៉ុក អានីត
០៨. ទឹកភ្នែកព្រះរស់ -​​ Rock Elite
០៩. នារីសម័យថ្មី -Rock Elite
១០. Man_Hunter -​​ Rock Elite

Image Hosted by ImageShack.us


Rock vol.114

01 James Rock ទឹកចិត្តកូនប្រុស
02 សុំទោសដែលធ្វើអោយអូនទឹកភ្នែក
03​ ផ្តើមពីចំនុចសូន្យបព្ចាប់ដោយចំនុចសូន្យ
04 បំភ្លចមិនបាន
05 បពា្ចប់
06 Should I Cry For You ?
07 ឃើញអូនយំបងក៏ឈឺចាប់
08 កំហុសបង
09 វាយោរាត្រី
10 កុំភ្លេចកំណើត

Download


ROCK vol.111

01-Luoch Snae Douch Knea
02-Sen Sday
03-Snam Anoksa
04-Teuk Chet Pheakriyea
05-Snae Oun Chea Dara
06-Snae Pit Pi Bong
07-Min Chang Bat Bong
08-Tuo Ek Knong Chet Oun
09-Vipadisarey Romduol Chantrea
10-Het Avey

Image Hosted by ImageShack.us

ROCK vol.112

01 - 1 lean chheu ( Jame )
02 - Min os alaiy ( Nida )
03 - Mnus khjom sr lanh kbot khjom ( Rock Boys )
04 - Somdey pros prean ( Anit )
05 - Srey andart prek ( Phayort )
06 - Bondam et ney ( Dalech )
07 - Sr lanh teang os smos te 1 ( Visa )
08 - Orkun pros prean ( Chakrya )
09 - Pros besdong kmean chheam ( Visa )
10 - Mdech phlech sonya ( Rock Boys )

Image Hosted by ImageShack.us

ROCK vol.113

01 - Rock boys're comin ( Rock Boys )
02 - Ot luy ot sabay ( Rock Boys )
03 - Leas bong krob yang deom3 oun ( Sokret )
04 - Tok bong chea avey ( Jack )
05 - Kalip sers sala ( Rock Boys )
06 - Het avey tov ( Pha yort )
07 - Ok! If you wanna go ( Rock Boys )
08 - Nov te khos ( Virakbot )
09 - Leng mean bong knong chivit oun ( Ratha )
10 - Big Boom!! ( Rock Boys )

Image Hosted by ImageShack.us